ខេត្តកំពុងធំនឹងមានសួនកសិ-ឧស្សាហកម្មដ៏ធំមួយ
AKP កំពង់ធំ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម នួន ផារ័ត្នអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំចុះហត្ថលេខាជាផ្លូវការជាមួយលោក Hiroshi UEMATSU តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៉ីហ្សិត ម.ក (Royal Group Phnom Penh SEZ Plc.) លើការបង្កើតជាសួនកសិ-ឧស្សាហកម្ម ដែលតាមរយៈគម្រោងនេះ យើងរំពឹងថានឹងអាចកៀរគរអ្នកវិនិយោគជប៉ុនមកវិនិយោគបន្ថែមទៀតនៅក្នុងខេត្តកំពង់ធំ។


តាមរយ:បណ្ដាញសង្គមរបស់ឯកឧត្តមអភិបាលខេត្ត÷យើងបានប្រឹងប្រែងអស់ជិត ២ ឆ្នាំ ទើបអាចឈានមកដល់ចំណុចនេះ ដែលជាចំណុចចាប់ផ្តើមនៃដំណើរវែងឆ្ងាយថ្មីមួយទៀត សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងសេដ្ឋកិច្ចរបស់ខេត្ត។
ទីក្រុងអូសាកា ប្រទេសជប៉ុន, ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦៕
ដោយ ស៊ុម វណ្ណា





