មេបញ្ជាការតំបន់ប្រតិបត្តិការសង្គមកំពង់ធំ បាននាំយក ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ជនរងគ្រោះដោយខ្យល់កន្ត្រាក់គួចបក់បោក
AKPកំពង់ធំថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោសោម ស៊ុន នាំយកស័ង្កសីនិងគ្រឿងឈើស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីដំណើរការជួសជុលជម្រកស្នាក់នៅបណ្ដោះអាសន្នជូនដល់នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់គួចបក់បោក បណ្ដាលឱ្យខូចខាតទាំងស្រុង ។

ផ្ទះ១ខ្នងទំហំ៩ម៉ែត្រ គុណ១៣ម៉ែត្រសាងសង់ពីឈើជញ្ជាំងនិងដំបូលប្រក់ស័ង្កសីនៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ របស់លោកពលបាលឯក ឡាំ សុខុម នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំរងគ្រោះដោយខ្យល់កន្ត្រាក់កួចបក់បោកបណ្ដាលឱ្យខូចខាតទាំងស្រុង។ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៦។
ដោយទទួលបានព័ត៌មាននេះ នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសង្គមកំពង់ធំបានដឹកនាំសហការី នាំយកស័ង្កសី គ្រឿងឈើ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីដំណើរការជួសជុលជម្រកស្នាក់នៅបណ្ដុះអាសន្ន ជូនលោកពលបាលឯក ឡាំសុខុម ដែលមានភរិយានិងកូនតូចៗចំនួន ២នាក់ នៅក្នុងបន្ទុក ។

លោកពលបាលឯក ឡាំ សុខុម បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជា៤ និង ៣០នាទី រសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលមិញ នេះ មានភ្លៀងមួយមេ និងខ្យល់កន្ត្រាក់បានគួចបោកបក់យ៉ាងខ្លាំង សំដៅផ្ទះគាត់ ដែលពេលនោះ គាត់និងភរិយា រួមជាមួយនិងកូនតូចៗចំនួន ២នាក់ កំពុងស្នាក់នៅក្នុងផ្ទះហើយពេលនោះខ្យល់កន្ទ្រាក់បានគួចប៉ើងដំបូលផ្ទះគាត់របើកទាំងអស់ចេញទៅខាងក្រៅផ្ទះ បណ្ដាលឱ្យគាត់និងក្រុមគ្រួសារ មាន ការ ភ័យ ខ្លាចយ៉ាង ខ្លាំង ព្រម ជាមួយ នោះ ដែរ រួមជាមួយទ្រព្យសម្បត្តិ សម្ភារៈប្រើប្រាស់ទាំងអស់ ត្រូវទទឹកជោគ និងមួយចំនួនត្រូវបានខូចខាតផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតដោយឧបទ្ទវហេតុនេះ និងបានណែនាំដល់លោកពលបាលឯក ឡាំ សុខុម និងភរិយា ព្រមទាំងកូនតូចៗ រកកន្លែងស្នាក់នៅបណ្ដោះអាសន្នសិន ដើម្បីក្រុមការងារជួយរៀបចំដឹកជញ្ជូនឈើ និងសម្ភារៈមួយចំនួនមកជួយជួសជុលឱ្យបានស្នាក់នៅបណ្ដោះអាសន្នសិន។ហើយនៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បាន ជួយឧបត្ថម្ភស័ង្កសីចំនួន ៥០សន្លឹក និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីដំណើរការជួសជុលជម្រកស្នាក់នៅបណ្ដោះអាសន្ន និងដោះស្រាយការលំបាកខ្វះខាតនៅពេលនេះ បាន មួយ គ្រាផងដែរ ។

លោក ពលបាល ឯក ឡាំ សុខុម បាន សូម គោរព ថ្លែង អំណរគុណ ដ៍ជ្រាល ជ្រាលជ្រៅ ជាទី បំផុត ចំពោះ មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ ធំ ដែល ជានិច្ចកាល តែងតែ ផ្សាភ្ជាប់ ពី សុខ ទុក្ខ ជាមួយ យោធិន ក្រោម ឱវាទ គ្រប់ ៗរូប និង បងប្អូន អតីត យុទ្ធ ជន ដែល មាន ជីវភាព លំបាក ខ្វះខាត នៅ ក្នុង ខេត្ត កំពង់ ធំ និង សូម ជូន ពរ លោក មេបញ្ជាការ និង សហការី ទាំងអស់ សូម ទទួល បាន នូវ ពុទ្ធ ពរ ទាំង បួន ប្រការ កុំបី ឃ្លៀងឃ្លាត ឡើយ ៕ ដោយ៖ ស៊ុម វណ្ណា





