អ៊ីរ៉ង់មិនទាន់បានផ្ញើការឆ្លើយតបរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកក្នុងកិច្ចចរចានៅឡើយទេ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ -- អ៊ីរ៉ង់នៅមិនទាន់បានឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងចុងក្រោយដែលបានស្នើឡើងជាមួយសហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរនៅឡើយទេ ហើយកិច្ចពិភាក្សាទៅលើអត្ថបទចុងក្រោយកំពុងបន្តនៅទីក្រុងតេអេរ៉ង់។ នេះបើយោងតាមប្រភពមួយដែលជិតស្និទ្ធនឹងក្រុមចរចាអ៊ីរ៉ង់បានប្រាប់សារព័ត៌មាន Mehr News កាលពីថ្ងៃអង្គារ។
ប្រភពនោះបាននិយាយថា អ៊ីរ៉ង់កំពុងពិនិត្យមើលឡើងវិញនូវសំណើនេះដោយប្រុងប្រយ័ត្ន ដោយសារតែអ្វីដែលខ្លួនមើលឃើញថា ជាប្រវត្តិនៃការមិនអនុលោមតាមរបស់សហរដ្ឋអាមេរិក និងការមិនទុកចិត្តយូរអង្វែង។
ប្រភពនោះបាននិយាយថា «ដោយផ្អែកលើបទពិសោធន៍ពីមុន អ៊ីរ៉ង់កំពុងស្វែងរកអត្ថប្រយោជន៍ជាក់ស្តែង និងពិតប្រាកដ»។
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





