ក្រុមម្ចាស់ផ្ទះ កម្ពុជា យកឈ្នះក្រុមប៊ូតង់ ៤-០ មុនបន្តជួប ហុងកុង ក្នុងជំនួបមិត្តភាពអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិប៊ូតង់ ដោយលទ្ធផល ៤-០ នៅក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មុនជំនួបលើកទី២ជាមួយក្រុមហុងកុង នាថ្ងៃទី០៩ ខែមិថុនាខាងមុខ។

នៅក្នុងការប្រកួតវគ្គទី១ ក្រុមម្ចាស់ផ្ទះ កម្ពុជាបានបើកការនាំមុខ ២-០ លើកក្រុមភ្ញៀវ ជម្រើសជាតិប៊ូតង់ ហើយនៅវគ្គទី២ ក្រុមកម្ពុជាធ្វើសម្រេចបាន២គ្រាប់បន្ថែម ក្នុងប្រកួតពេញម៉ោង ៩០នាទី។ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតរៀបចំការប្រកួតមិត្តភាពអន្តរជាតិ១ប្រកួតទៀត ជាមួយក្រុមហុងកុង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៧យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញបញ្ជីប្រមូលផ្តុំហ្វឹកហាត់ ២៦នាក់ ក្នុងនោះអ្នកចាំទី៣នាក់ ខ្សែការពារ ៩នាក់ ខ្សែបម្រើ ១១នាក់ និងខ្សែប្រយុទ្ធ ៣នាក់។ FFC បានប្រកាសថា ការប្រកួតមិត្តភាពអន្តរជាតិចំនួន២លើករបស់ក្រុមជម្រើសជាតិកម្ពុជា ពេលនេះ គឺដើម្បីបន្តដំណើរទៅបោះជំរំហ្វឹកហាត់នៅប្រទេសជប៉ុន មុនចូលរួមប្រកួត HYUNDAI CUP 2026។ បន្ទាប់ពីការប្រកួតមិត្តភាពទាំងពីរនេះ ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើដំណើរទៅបោះជំរំនៅ ជប៉ុន ពីថ្ងៃទី១៤-២១ ខែកក្កដា ត្រៀមចូលរួមប្រកួតពាន HYUNDAI Cup នាចុងខែកក្កដា ដល់ថ្ងៃទី២៦ សីហា ឆ្នាំ២០២៦៕


ដោយ ហេង ណាលីន (រូបភាព៖ FFC)





