សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦-- សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំព ង់ឆ្នាំង ថ្ងៃទី២៧ខែឧសភឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋអបអរសាទរជាង៩០០នាក់ចូលរួម។

ក្និងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានពិនិត្យ ពិភាក្សា និង អនុម័តលើរបាយការណ៍វឌ្ឍនភាព សង្ខេបរបស់ថ្នាក់ដឹកនាំខេត្តសមាគមគណៈកម្មាធិកា រប្រតិបត្តិក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ និងបទបង្ហាញលើការបង្កើតឱ្យមានអង្គការមួយ ដែលតំណាង និងការពារផលប្រយោជន៍រួម របស់ក្រុម ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្ត ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំ ងអភិវឌ្ឍន៍សមត្ថភាពបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ទន្ទឹមនឹងនេះសម្តេចតេជោ ក្រើនរំលឹកនិងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាព លរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡា យដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។

ដើម្បីពិនិត្យ ពិភាក្សា និង អនុម័តលើរបាយការណ៍វឌ្ឍនភាព សង្ខេបរបស់សមាគមគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ និងបទបង្ហាញលើការបង្កើតឱ្យមានអង្គការមួយ ដែលតំណាង និងការពារផលប្រយោជន៍រួម របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្ត ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាពបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ចុះជួបប្រាស្រ័យឱ្យកាន់តែជិតជាប្រចាំជាមួយប្រាជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមទាំងឡាយ ក៏ដូចជាចូលរួមជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ការផ្តល់សេវាសាធារណៈ ការងារអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងអស់ ដោយមិនមានការនិន្នាការនយោបាយឡើយ។

ថ្លែងក្នុបរិបទនេះសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រុញដល់មន្ត្រីបាក់ព័ន្ធ ខិតខំប្រឹងប្រែងក្នុងការអនុវត្តភារកិច្ចបានត្រឹមត្រូវ និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់ សមាគមប្រត្តិបត្តិក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ គឺជាមធ្យោបាយដ៏សំខាន់មួយសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ បានរួមគា្នបញ្ចេញសំឡេង បានពិភាក្សាជាមួយក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍មូលដ្ឋាន ការអនុវត្តគោលនយោបាយ និងប្រព័ន្ធនានា ដែលធ្វើឱ្យមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើននិប្រែក្លាយខេត្តក៍ដូចជានៅទូទាំងប្រទេសមានការរីកចម្រើនដូចអរ្យប្រទេសលើសកលោក ៕

ដោយ៖ បៃ ស៊ីថុន





