បណ្តាក្រុមហ៊ុនសកលលោកបង្កើនកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្នុងប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ -- ទិន្នន័យថ្មីៗពីក្រសួងពាណិជ្ជកម្មចិន បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងវិស័យសេវាកម្មបច្ចេកវិទ្យាខ្ពស់ វិទ្យាសាស្ត្រនិងបច្ចេកទេសរបស់ប្រទេសចិន។ សាជីវកម្មពហុជាតិធំៗ រួមទាំងក្រុមហ៊ុនAstraZeneca ក្រុមហ៊ុន Siemens និងក្រុមហ៊ុន Louis Dreyfus កំពុងពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងច្រើន ដោយការដាក់ឱ្យដំណើរការផលិតផលដែលអភិវឌ្ឍន៍ក្នុងស្រុក និងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវថ្មីៗ។សន្ទុះនេះជាការបង្ហាញនូវការផ្លាស់ប្តូរដ៏សំខាន់មួយ ខណៈដែលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលទទួលបានមូលនិធិពីបរទេស បានធ្វើឱ្យប្រសើរឡើងពីគ្រាន់តែបម្រើតម្រូវការទីផ្សារក្នុងស្រុក ទៅជាការអភិវឌ្ឍបច្ចេកវិទ្យាទំនើបសម្រាប់ទីផ្សារពិភពលោក។
កត្តាជំរុញចម្បងនៅពីក្រោយការផ្លាស់ប្តូរពី «ផលិតនៅប្រទេសចិន»ទៅជា «ការបង្កើតនៅប្រទេសចិន» នេះ គឺជាប្រព័ន្ធឧស្សាហកម្មដ៏ទូលំទូលាយរបស់ប្រទេស។ ប្រទេសចិនផ្តល់ជូននូវខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ និងមិនអាចប្រៀបផ្ទឹមបាន ដែលភ្ជាប់គម្លាតរវាងការស្រាវជ្រាវមន្ទីរពិសោធន៍ និងផលិតកម្មទ្រង់ទ្រាយធំយ៉ាងរលូន។ ការសម្របសម្រួលដ៏មានប្រសិទ្ធភាពខ្ពស់នេះ ស្ថិតក្នុងចំណោមនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ការបង្កើតគំរូដើម និងការផលិត ដែលអនុញ្ញាតឱ្យអ្នកច្នៃប្រឌិតធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាថ្មីៗក្នុងល្បឿនដែលសេដ្ឋកិច្ចផ្សេងទៀតពិបាកនឹងផ្គូផ្គង។
លើសពីនេះទៀត ទីផ្សារដ៏ធំទូលាយ និងចម្រុះរបស់ប្រទេសចិន បម្រើជាកន្លែងសាកល្បងដ៏មានជីជាតិសម្រាប់ការនវានុវត្តន៍សកលលោក។ដោយសារចំនួនប្រជាជនច្រើន និងការកើនឡើងនៃប្រាក់ចំណូល តម្រូវការដ៏ច្រើននៅក្នុងវិស័យនានា ដូចជាឌីជីថលូបនីយកម្ម ការថែទាំសុខភាព និងទីក្រុងឆ្លាតវៃ បានអនុញ្ញាតឱ្យបច្ចេកវិទ្យាថ្មីៗត្រូវបានសាកល្បង និងកែលម្អយ៉ាងឆាប់រហ័ស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BRNN)





