ក្រុមហ៊ុន CANKOR Internationa នៅកូរ៉េគម្រោងបើករោងចក្រផលិត ម្រេចក្នុងខេត្តព្រះសីហនុ រួចធ្វើការនាំចេញទៅប្រទេសកាណាដា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--ស្ថាបនិក និងជាប្រធានក្រុមហ៊ុន CANKOR Internationaគម្រោងបើករោងចក្រផលិតម្រេចក្នុងខេត្តព្រះសីហនុ រួចធ្វើការនាំចេញទៅប្រទេសកាណាដា។
នេះបញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ខណៈ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Daniel C. Gauthier ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន CANKOR International នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។

ក្នុងឱកាសនៃជំនួប លោក Daniel បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការធ្វើពាណិជ្ជកម្មលើផលិតកសិកម្មរបស់កម្ពុជាមួយចំនួនរួមមាន ម្រេច គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយជាដើម។

លោកមានគម្រោងបើករោងចក្រផលិតម្រេចក្នុងខេត្តព្រះសីហនុ រួចធ្វើការនាំចេញទៅប្រទេសកាណាដា។
ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគម្រោងរបស់លោក Daniel នឹងបានជម្រាបលោក Daniel ដោយ សង្ខេបអំពីស្ថានភាពនាំចេញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាមកកូរ៉េ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ី និងអឺរ៉ុប។

ឯកឧត្តមបានស្នើឱ្យលោក Daniel អញ្ជើញទៅប្រទេសកម្ពុជា ហើយស្ថានទូតនឹងជួយសម្របសម្រួលជំនួបរវាងលោក Daniel និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងខេត្ត ពិសេសសមាគមម្រេច និងគ្រាប់ស្វាយចន្ទី៕

ដោយ៖ ប៊ុនរិទ្ធ





