ឯកឧត្តម នេត្រ ភក្ត្រា ជួបពិភាក្សាការងារ និងទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦—







ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារ និងទទួលអំណោយមនុស្សធម៌ជាទឹកដោះគោចំនួន ៥០០កេស ពីលោក កុយ សុវណ្ណ នាយកផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី ដើម្បីចូលរួមចំណែកលើការងារសប្បុរសធម៌ និងកិច្ចការសង្គម តាមរយៈក្រសួងព័ត៌មាន នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា





