គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យផែនការបើកកិច្ចប្រជុំលើកទី១របស់ខ្លួន ដើម្បីពិនិត្យ និងពិភាក្សាលើការងារមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យផែនការ (អ.ន.ក./ផក) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យផែនការ (អ.ន.ក./ផក) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ លោក ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសមាគម សរុបចំនួន១៨រូបនៅទីស្តីការក្រសួងផែនការ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ។

កិច្ចប្រជុំផ្តោតលើរបៀបវារៈចំនួន៣ រួមមាន៖
១- ពិនិត្យនិងពិភាក្សាលើយន្តការនិងរចនាសម្ព័ន្ធរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យផែនការ (អ.ន.ក./ផក)។
២- រៀបចំនិងតែងតាំងសមាសភាពលេខាធិការដ្ឋាន និងការតែងតាំងសមាសភាពក្រុមការងារជំនាញរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនតាមវិស័យ។
៣- ពិនិត្យនិងពិភាក្សាការងារចាំបាច់មួយចំនួន។


សូមបញ្ជាក់ថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានចេញសេចក្តីសម្រេចលេខ៤៣៤/២០២៥ អ.ន.ក. ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យផែនការ (អ.ន.ក./ផក) ដែលមានឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ជាប្រធានគណៈកម្មាធិការសមាគម និងមានអនុប្រធាន ២រូប សមាជិក សមាជិកា ១៥រូប សរុប ១៨រូប៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងផែនការ)





