ឯកឧត្តម Wang Wenbin ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ជនភៀសសឹក ៤០៨គ្រួសារ នៅស្រុកបន្ទាយអំពិល
AKP ឧត្តរមានជ័យ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ —








ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា អញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់ប្រជាជនភៀសសឹកចំនួន ៤០៨គ្រួសារ ដែលកំពុងស្នាក់នៅជាបណ្ដោះអាសន្នក្នុងវត្តគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។
រូបថត៖ រដ្ឋបាលខេត្តឧត្តរមានជ័យ





