ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីសម័យប្រជុំព្រឹទ្ធសភា លើកទី៤ នីតិកាលទី៥
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦—








ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម័យប្រជុំព្រឹទ្ធសភាលើកទី៤ នីតិកាលទី៥ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់គណ:កម្មាធិការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ស្នើដាក់សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិនិត្យ និងសម្រេចលើសំណើរបស់គណ:កម្មាធិការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ស្នើសុំដាក់ការស្នើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបញ្ហាផ្សេងៗ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
រូបថត៖ ហ៊ុន យុទ្ធគុណ





