ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល ចែកអំណោយ និងពិសាអាហារសាមគ្គី ជាមួយបងប្អូនភៀសសឹក
AKP សៀមរាប ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦--









ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមជាមួយប្រតិភូ មន្ត្រីរាជការ វិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន អញ្ជើញជួបសំណេះសំណាល ចែកអំណោយ និងពិសាអាហារសាមគ្គីរួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក រួមទាំងការលេងល្បែងប្រជាប្រិយ ព្រមទាំងទស្សនាការប្រគុំតន្រ្តីស្គរដៃ និងការសម្តែងទស្សនីយភាពសិល្បៈផងដែរ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសៀមរាប។
កម្មវិធីជួបជុំទាំងនេះ បានប្រព្រឹត្តទៅនៅតាមបណ្តាជំរុំ សរុប ១២ទីតាំង ដើម្បីចូលរួមថែរក្សា និងអភិរក្សប្រពៃណីទំនៀមទម្លាប់ពីដូនតាផង និងដើម្បីជួបសំណេះសំណាលជាមួយលោកយាយលោកតា អ៊ំពូមីង បងប្អូនជនភៀសសឹកផងដែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខដ៏ខ្លីនេះ។
រូបថត៖ ក្រសួងមុខងារសាធារណៈ





