ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខ្មែរ ចូលរួមសួរសុខទុក្ខ និងជូនពរជ័យ ដល់វីរនគរបាល និងវីរយោធិន តាមរយៈសារសរសេរដោយដៃ
AKP សៀមរាប ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦--








ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមទាំងសហការី បាននាំយកនូវការសាកសួរសុខទុក្ខពីសម្តេច ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាបាននាំយកវត្ថុអនុស្សាវរីយ៍ និងការសរសេរសារដោយដៃរបស់មហាជន ជូនទៅដល់វីរនគរបាល វីរយោធិន កងកម្លាំង ដែលកំពុងឈរជើងការពារព្រំដែនក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ខាងមុខនេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
រូបថត៖ ក្រសួងមុខងារសាធារណៈ





