រដ្ឋមន្ត្រីការបរទេសចិន និងប៉ាគីស្ថាន ពិភាក្សាគ្នាអំពីស្ថានភាពអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសចិន និងប៉ាគីស្ថាន នឹងពង្រឹងការទំនាក់ទំនង និងការសម្របសម្រួលជាយុទ្ធសាស្ត្រលើស្ថានភាពអ៊ីរ៉ង់ និងបញ្ហាអន្តរជាតិ និងតំបន់ផ្សេងទៀតដែលជាផលប្រយោជន៍រួម។
លោកស្រី ម៉ៅ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយនៅពេលដែលមានសំនួរអំពីការមកដល់របស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ម៉ូហាម៉ាដ អ៊ីសាក ដារ (Mohammad Ishaq Dar) មកកាន់ប្រទេសចិន។ ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងជាថ្មី ដើម្បីលើកកម្ពស់សន្តិភាព បញ្ចប់ជម្លោះ និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





