ពិធីបើកកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦--










ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយកិច្ចប្រជុំនេះ មានការចូលរួមពីលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង UN និងជាប្រធាន UN-ESCAP, លោកជំទាវ Rabab Fatima អគ្គលេខាធិការរង UN និងជាតំណាងជាន់ខ្ពស់ការិយាល័យ UN-OHRLLS, ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័នកម្ពុជា និងតំណាងមកពីប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) បង់ក្លាដេស ឡាវ នេប៉ាល់ ទីម័រឡេស្តេ ប្រទេសកោះសូឡូមុន និងកោះទូវ៉ាលូ។
រូបថត៖ អាជ្ញាធរមីនកម្ពុជា





