លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញប្រគល់ផ្ទះ ១ខ្នង ជូនដល់អតីតយុទ្ធជននៅក្រុងប៉ៃលិន
AKP ប៉ៃលិន ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ --




លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន អញ្ជើញប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាងដោយសម្ដេចធិបតី នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់អតីតយុទ្ធជនឈ្មោះ ប៉ាង សន រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីសម្រាលដល់ទុក្ខលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន។
រូបថត៖ AKP-ប៉ៃលិន





