មន្ទីរទេសចរណ៍ខេត្តសៀមរាប រៀបចំទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦
AKP សៀមរាប ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ --







មន្ទីរទេសចរណ៍ខេត្តសៀមរាប រៀបចំទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ និងការសម្អាតទីក្រុង ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត និងកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុង” នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីបំផុសការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនឱ្យចូលរួមកាន់តែសកម្ម និងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍បៃតង ការផ្ដល់នូវបដិសណ្ឋារកិច្ចល្អ ជាពិសេសការបន្តនិរន្តរភាពទីក្រុងស្អាត។
រូបថត៖ ឃុត សៅ





