ពិធីចម្រើនអាយុវឌ្ឍនមង្គល ស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះឧត្តមមុនី ជា សំអាង
AKP កណ្តាល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦--









ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមជាអធិបតី ពិធីចម្រើនអាយុវឌ្ឍនមង្គល ស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ព្រះវិមលវេទី ព្រះមេគណខេត្តកណ្តាល និងជាសម្តេចព្រះចៅអធិការវត្តសុវណ្ណវារី ហៅ ព្រែកតាទែនចាស់ ខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។
រូបថត៖ គល់ រ៉េននី





