AKP អូស្រ្តាលី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦--


ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវបណ្ឌិត Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅប្រទេសអូស្រ្តាលី ដោយភាគីទាំងពីរផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងសកលដែលជាប្រយោជន៍ និងកង្វល់រួម។
រូបថត៖ ក្រសួងការបរទេស