ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ប្រធានរដ្ឋសភាអូស្ត្រាលី នៅប្រទេសអូស្ត្រាលី
AKP អូស្ត្រាលី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦—






ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅប្រទេសអូស្ត្រាលី។
ក្នុងឱកាសនៃជំនួបភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាកង្វល់រួម។ បន្ទាប់ពីជំនួបពិភាក្សាប្រកបដោយផ្លែផ្កា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនាបរិវេណ នៃរដ្ឋសភាអូស្ត្រាលីផងដែរ។
រូបថត៖ ក្រសួងការបរទេស





