ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបពិភាក្សាការងារជាមួយ គ.ប.ផ.ក. នៅទីស្តីការក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦--








ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ដែលដឹកនាំដោយ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា





