ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ដើម្បីអបអរទិវាអន្តរជាតិនារី ៨មីនា លើកទី១១៥ នៅសួនច្បារមុខវត្តបទុមបតី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ --









លោកជំទាវ កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អញ្ជើញជាអធិបតីទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១៥ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ នៅសួនច្បារមុខវត្តបទុមបតី រាជធានីភ្នំពេញ នៅក្នុងព្រឹត្តិការណ៍រត់នេះក៏មានវត្តមានអញ្ជើញចូលរួមពីលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងកីឡាករ កីឡាការិនី ប្រមាណ ៤ ០០០នាក់។
រូបថត៖ យឹម សុវឌ្ឍនា





