ទិដ្ឋភាពផ្ទះ និងហេដ្ឋារចនាសម្ប័ន្ធនានា របស់ភូមិអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅលើដីសម្បទានសង្គមកិច្ចភូមិដីជីក ខេត្តស្វាយរៀង
AKP ស្វាយរៀង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ --






ទិដ្ឋភាពផ្ទះ និងហេដ្ឋារចនាសម្ប័ន្ធនានា របស់ភូមិអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅលើដីសម្ប ទានសង្គមកិច្ច ស្ថិតនៅភូមិដីជីក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
បច្ចុប្បន្ន ផ្ទះរបស់អតីតយុទ្ធជន និងនិវត្តជន ស្ថិតលើដីសម្បទានសង្គមកិច្ច មានសរុបចំនួន ៤៩១ខ្នងផ្ទះ ចែកជា៣ជំហាន៖ ជំហានទី១ ផ្ទះដំបូលក្រហមមានដើមឈើ រុក្ខជាតិដុះជុំជិតគឺ ជំហានទី២ ផ្ទះដំបូលបៃតងមានដើមឈើ ដំណាំ និងរុក្ខជាតិបៃតង និងជំហានទី៣ គឺផ្ទះដំបូលក្រហមលើដីវាលមិនទាន់មានរុក្ខជាតិ និងដើមឈើ ដែលទើបតែចែកជូនបងប្អូនអតីតយុទ្ធជន កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅថ្មីៗនេះ។
រូបថត៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា





