មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិនជួបជាមួយគណៈប្រតិភូឈីលី
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ -- លោក លីវ ហៃស៊ីង (Liu Haixing) ប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានជួបជាមួយគណៈប្រតិភូដឹកនាំដោយលោកស្រី រូត ហួតាដូ (Ruth Hurtado) អគ្គលេខាធិការនៃគណបក្សសាធារណរដ្ឋឈីលី នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការពង្រឹងការផ្លាស់ប្តូររវាងគណបក្សមួយទៅគណបក្សមួយទៀត ការពង្រឹងការរៀនសូត្រគ្នាទៅវិញទៅមកក្នុងបទពិសោធន៍អភិបាលកិច្ច និងលើកកម្ពស់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងឈីលី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





