គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន ចាប់ផ្តើមសម័យប្រជុំប្រចាំឆ្នាំ
AKP ប៉េកាំង ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ -- គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) បានបើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២៦ នេះ នៅទីក្រុងប៉េកាំង។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) រួមជាមួយថ្នាក់ដឹកនាំដទៃទៀត បានចូលរួមកិច្ចប្រជុំបើកសម័យប្រជុំលើកទីបួននៃគណៈកម្មាធិការជាតិ CPPCC លើកទី១៤ នៅសាលប្រជុំធំប្រជាជន។
របៀបវារៈសម្រាប់សម័យប្រជុំត្រូវបានពិនិត្យ និងអនុម័តនៅក្នុងកិច្ចប្រជុំនេះ។
នៅក្នុងពិធីបើកសម័យប្រជុំនោះ លោក វ៉ាង ហ៊ូនីង (Wang Huning)ប្រធានគណៈកម្មាធិការជាតិ CPPCC បានអានរបាយការណ៍ការងារក្នុងនាមគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CPPCC៕
ដោយ៖ យា ចិន្ដាខន្ដី (រូបភាព៖ សន្និសីទប្រឹក្សានយោបាយប្រជាជនចិន)





