ចិនជំរុញឱ្យមានការវិលត្រឡប់ទៅរកការចរចាលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនជំរុញឱ្យបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងវិលត្រឡប់ទៅរកការសន្ទនា និងការចរចាលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការអត្ថាធិប្បាយរបស់លោកស្រី ម៉ៅ បានកើតឡើងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ បន្ទាប់ពីប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា ប្រទេសអ៊ីរ៉ង់បានដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែរ «ដែលមានរចនាសម្ព័ន្ធ» នោះទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





