នាវាចម្បាំង USS CINCINNATI (LCS 20) ចូលចតនៅមូលដ្ឋានសមុទ្ររាម
AKP ព្រះសីហនុ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦--








នាវាចម្បាំង USS CINCINNATI (LCS 20) របស់សហរដ្ឋអាម៉េរិក ចូលចតនៅមូលដ្ឋានសមុទ្ររាម នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធាកម្ពុជា និងសហរដ្ឋអាម៉េរិក។
នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងប្រមាណ ១៣០ម៉ែត្រ ហើយមានកន្លែងផ្ទុកឧទ្ធម្ភាគចក្រផងដែរ ដែលដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame ជាមួយនាវិកប្រមាណ ១០០នាក់។ ដំណើរមកដល់នៃនាវាចម្បាំងអាម៉េរិកនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក។
រូបថត៖ គល់ រ៉េននី





