ពិធីបើកកម្មវិធីប្រកួតសរសេរតាមអាន «សំណេរ អង្គរ» លើកទី៣ នៅប្រាសាទអង្គរវត្ត ដោយមានបេក្ខជនចូលរួម ១ ៨៦០អង្គ/នាក់
AKP សៀមរាប ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ —










ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតី ពិធីបើកកម្មវិធីប្រកួតសរសេរតាមអាន «សំណេរ អង្គរ» លើកទី៣ នៅស្ពានហាលនៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមានបេក្ខជនចូលរួមប្រកួតសំណេរមានចំនួន ១ ៨៦០អង្គ/នាក់ ដោយក្នុងនោះមានព្រះសង្ឃចំនួន ២៣១អង្គ។
រូបថត៖ ឃុត សៅ





