ប្រធានាធិបតីចិនតែងតាំងឯកអគ្គរដ្ឋទូតថ្មី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលបានកត់សម្គាល់កាលពីថ្ងៃចន្ទ បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានតែងតាំងឯកអគ្គរដ្ឋទូតដូចខាងក្រោម ដោយស្របតាមការសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន។
លោក ជីង គ័ន (Jing Quan) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំសាធារណរដ្ឋហ្វីលីពីន ជំនួសលោក ហ័ង ស៊ីលៀន (Huang Xilian)។
លោក សេន បូ (Shen Bo) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រហូឡង់ ដោយជំនួសលោក តាន់ ជៀន (Tan Jian)។
លោក ជាំង វៃ (Jiang Wei) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអង់ទីហ្គា និងបាប៊ូដា ដោយជំនួសលោក ហ្សាង យ៉ាន់លីង (Zhang Yanling)។
លោក ស៊ី ស៊ាំង (Li Xiang) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំសាធារណរដ្ឋម៉ាលី ដោយជំនួសលោក ចេន ហ្ស៊ីហុង (Chen Zhihong)។
លោក យ៉ាង ស៊ីន (Yang Xin) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំរដ្ឋគុយវ៉ែត ដោយជំនួសលោក ហ្សាង ជៀនវៃ (Zhang Jianwei)។
លោក ហ្សៅ យ៉ុង (Zhao Yong) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំសាធារណរដ្ឋសៀរ៉ាឡេអូន ដោយជំនួសលោក វ៉ាង ឆីង (Wang Qing)។
លោក កាង យ៉ាន់ (Kang Yan) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំសាធារណរដ្ឋស្លូវេនី ដោយជំនួសលោក វ៉ាង ស៊ុនឆីង (Wang Shunqing)។
លោក យ៉ាង យីរុយ (Yang Yirui) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំសាធារណរដ្ឋព័រទុយហ្គាល់ ដោយជំនួសលោក ហ្សៅ ប៊េនតាង (Zhao Bentang)។
លោក ជៀ ហ្គីដេ (Jia Guide) ត្រូវបានតែងតាំងជាតំណាងអចិន្ត្រៃយ៍និងជាឯកអគ្គរដ្ឋទូតប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតនៅប្រទេសស្វីស ដោយជំនួសលោក ចេន ស៊ូ (Chen Xu) ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





