ចក្រភពអង់គ្លេសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនផលិតប្រេងរបស់រុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមបញ្ជីទណ្ឌកម្មដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងការបរទេស បានឱ្យដឹងថា ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនផលិតប្រេងរបស់រុស្ស៊ី គឺក្រុមហ៊ុន Tatneft ក្រុមហ៊ុន Rusneftegaz និងក្រុមហ៊ុន Russneft។
សរុបមក ការរឹតបន្តឹងនេះបានប៉ះពាល់ដល់នីតិបុគ្គល និងបុគ្គលចំនួន២៤រួមទាំងក្រុមហ៊ុនមកពីអ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងអេមីរ៉ាត់អារ៉ាប់រួម។
គណនីរបស់ក្រុមហ៊ុនពីបញ្ជីទណ្ឌកម្មជាមួយធនាគារចក្រភពអង់គ្លេសនឹងត្រូវបានបង្កក ក្នុងករណីដែលគណនីបែបនេះត្រូវបានរកឃើញ។ ការហាមឃាត់ការចូលទៅក្នុងទឹកដីចក្រភពអង់គ្លេសក៏ត្រូវអនុវត្តចំពោះបុគ្គលដែលមានក្នុងបញ្ជីទណ្ឌកម្មនោះផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាស





