ប៉ាគីស្ថានទទួលបានប្រហែល ១,២ប៊ីលានដុល្លារអាម៉េរិកពីមូលនិធិ IMF
AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ -- ធនាគាររដ្ឋប៉ាគីស្ថានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ាគីស្ថានបានទទួលប្រាក់ប្រហែល ១,២ប៊ីលានដុល្លារអាម៉េរិកពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។
ធនាគារកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអភិវឌ្ឍនេះបានធ្វើឡើងបន្ទាប់ពីការបញ្ចប់ការពិនិត្យឡើងវិញលើកទី២ នៃមូលនិធិបន្ថែម (EFF) និងការយល់ព្រមលើជំនួយដំបូងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូលនិធិ Resilience and Sustainability Facility (RSF) ។
ធនាគារកណ្តាលបានបន្ថែមថា ការទូទាត់នឹងត្រូវបានបង្ហាញនៅក្នុងទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសប៉ាគីស្ថានសម្រាប់សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១២ ខែធ្នូ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





