ទីក្រុងសៀងហៃត្រូវបានដាក់ឈ្មោះជាតំបន់សាកល្បងសេដ្ឋកិច្ចឌីជីថលជាតិ
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ -- ទីក្រុងសៀងហៃត្រូវបានគេកំណត់ថាជាតំបន់សាកល្បងថ្នាក់ជាតិមួយក្នុងចំណោមតំបន់សាកល្បងថ្នាក់ជាតិចំនួនប្រាំពីរសម្រាប់អភិវឌ្ឍន៍ និងនវានុវត្តន៍សេដ្ឋកិច្ចឌីជីថល ដោយគូសបញ្ជាក់ពីតួនាទីឈានមុខគេរបស់ទីក្រុងនេះក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស និងជំរុញក្រុមឧស្សាហកម្មដែលមានការប្រកួតប្រជែងជាសកល។
តំបន់សាកល្បងទាំងប្រាំពីរនោះ រួមមានតំបន់ទៀនជីន តំបន់សៀងហៃ តំបន់ស័ងអានតំបន់ថ្មីក្នុងខេត្តហ័របី ខេត្តជាំងស៊ូ ខេត្តហ្សេជាំង ខេត្តក្វាងទុងនិងខេត្តស៊ីឈ័ន។
វិធានការកំណែទម្រង់សរុបចំនួន១៥៨ នឹងត្រូវបានណែនាំនៅទូទាំងប្រាំពីរតំបន់ ដែលគ្របដណ្តប់លើការបែងចែកធនធានទិន្នន័យតាមទីផ្សារការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការសម្របសម្រួលក្នុងតំបន់សមាហរណកម្មឧស្សាហកម្ម និងបច្ចេកវិទ្យា កម្មវិធីផ្អែកលើសេណារីយ៉ូ និងកិច្ចសហការអន្តរជាតិ។
គំនិតផ្តួចផ្តើមនេះស្វែងរកការដោះស្រាយឧបសគ្គដែលរារាំងដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន។
រដ្ឋបាលទិន្នន័យជាតិនឹងពង្រឹងការធ្វើផែនការជាប្រព័ន្ធ លើកទឹកចិត្តតំបន់នានាឱ្យបន្តការកែទម្រង់តាមតម្រូវការដោយផ្អែកលើចំណុចខ្លាំងរៀងៗខ្លួន និងផ្តល់ការគាំទ្រគោលនយោបាយទាក់ទងនឹងទិន្នន័យ និងថវិកាដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាព។
ក្នុងនាមជាតំបន់សាកល្បងមួយ ទីក្រុងសៀងហៃនឹងប្រើប្រាស់យន្តការកិច្ចសហប្រតិបត្តិការទិន្នន័យតំបន់ដីសណ្តទន្លេយ៉ង់សេ ដើម្បីពង្រឹងការចែករំលែកទិន្នន័យ នវានុវត្តន៍រួមគ្នា និងការបើកចំហរសេណារីយ៉ូ ខណៈដែលលើកកម្ពស់ការរួមផ្សំគ្នាឆ្លងតំបន់។
ទីក្រុងនេះគ្រោងនឹងសាងសង់ចង្កោមឧស្សាហកម្មឌីជីថលនៅតំបន់ដីសណ្ដទន្លេយ៉ង់សេ ដែលមានតម្លៃសរុបជាង ១ពាន់ពាន់លានយន់(១៤០ពាន់លានដុល្លារអាម៉េរិក)៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





