វិមានក្រឹមឡាំង៖ ទីក្រុងម៉ូស្គូពឹងផ្អែកទៅលើសេចក្តីថ្លែងការណ៍ផ្លូវការពីឥណ្ឌា និងចិន ស្តីពីការទិញប្រេង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា ទីក្រុងម៉ូស្គូត្រូវបានណែនាំដោយសេចក្តីថ្លែងការណ៍ទាក់ទងនឹងការទិញប្រេងពីរុស្ស៊ីដែលបានធ្វើឡើងជាផ្លូវការដោយទីក្រុងញូវដែលី និងទីក្រុងប៉េកាំង។
យោងតាមប្រធានាធិបតីសហរដ្ឋអាមេរិក បានឱ្យដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) បានចោទប្រកាន់រូបលោកដែលថា ប្រទេសនេះនឹងមិនទិញប្រេងពីរុស្ស៊ីទេ។
លោក ប៉េសកូវ បាននិយាយថា «យើងពឹងផ្អែកទៅលើសេចក្តីថ្លែងការណ៍ផ្លូវការដែលចេញដោយក្រសួងការបរទេសឥណ្ឌាក្នុងទីក្រុងញូវដេលី ក៏ដូចជាសេចក្តីថ្លែងការណ៍ពីទីក្រុងប៉េកាំង។ សេចក្តីថ្លែងការណ៍ទាំងនោះត្រូវបានបង្ហាញជាសាធារណៈ»។
នៅពេលមុននេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក រ៉ាន់ហៀ ចៃស្វាល់ (Randhir Jaiswal) បាននិយាយថា អាជ្ញាធរឥណ្ឌាកំពុងផ្តល់អាទិភាពដល់ផលប្រយោជន៍អ្នកប្រើប្រាស់របស់ពួកគេ នៅពេលនិយាយអំពីការនាំចូលថាមពល។
ផ្ទុយទៅវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បាននិយាយថា លោក ដូណាល់ ត្រាំ កំពុងធ្វើឱ្យខូចខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ជាមួយនឹងការទាមទាររបស់លោកឱ្យប្រទេសផ្សេងទៀតបញ្ឈប់ការទិញប្រេងពីប្រទេសរុស្ស៊ី៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





