អនុប្រធានាធិបតីចិនជួបអនុប្រធានាធិបតីឡាវ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ -- អនុប្រធានាធិបតីចិន លោក ហាន់ ហ្សេង (Han Zheng) កាលពីថ្ងៃអង្គារបានជួបជាមួយអនុប្រធានាធិបតីឡាវ លោកស្រី ប៉ានី យ៉ាថូទូ (Pany Yathotou) នៅទីក្រុងប៉េកាំងសម្រាប់កិច្ចប្រជុំមេដឹកនាំសកលស្តីពីស្ត្រី។
លោក ហាន់ បាននិយាយថា ភាគីចិនតែងតែមើលទំនាក់ទំនងចិន-ឡាវ តាមទស្សនៈយុទ្ធសាស្ត្រ ហើយមានឆន្ទៈធ្វើការជាមួយប្រទេសឡាវដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលសម្រេចបានរវាងមេដឹកនាំនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ។
លោកបានមានប្រសាសន៍ថា ឆ្លៀតក្នុងឱកាសខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីជំរុញការកសាងសហគមន៍ចិន-ឡាវ ជាមួយនឹងអនាគតរួមគ្នានិងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។
លោកស្រី ប៉ានី បាននិយាយថា ប្រទេសឡាវមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិនដើម្បីសម្រេចបាននូវវឌ្ឍនភាពកាន់តែច្រើនក្នុងការកសាងសហគមន៍ឡាវ-ចិនជាមួយនឹងអនាគតរួមគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





