អាល្លឺម៉ង់ផ្តល់អាទិភាពដល់ការផ្តល់មូលនិធិសម្រាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក ចូហាន់ វ៉ាដេហ្វុល (Johann Wadeful) បានសម្តែងនូវការមជ្ឍធាតុនិយមអំពីការដាក់ពង្រាយកងទ័ពនៅក្នុងបេសកកម្មនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបាននិយាយថា លោកផ្តល់អាទិភាពដល់ការផ្តល់មូលនិធិសម្រាប់ការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។
លោកបាននិយាយថា «រដ្ឋាភិបាលរបស់យើងមិនបានពិភាក្សាអំពីបញ្ហានេះទេ ប៉ុន្តែខ្ញុំមានការងឿងឆ្ងល់អំពីថា តើការចូលរួមរបស់កងទាហានអាល្លឺម៉ង់ គឺជាដំណោះស្រាយត្រឹមត្រូវដែរឬអត់»។
លោក វ៉ាដេហ្វុល បានបញ្ជាក់ថា ការបង្កើតបេសកកម្មដោយបណ្តាប្រទេសអារ៉ាប់ និងមូស្លីម គឺសមស្របជាង។
លោកបានសង្កត់ធ្ងន់ថា ប្រជាជាតិអឺរ៉ុបនឹងផ្តោតទៅឡើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទៅលើការផ្តល់មូលនិធិសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅក្នុងទឹកដីប៉ាឡេស្ទីន។
លោកក៏បានវាយតម្លៃផងដែរអំពីការលុបបំបាត់ដែលអាចកើតមាននៃការរឹតបន្តឹងទៅលើការលក់សព្វាវុធទៅឱ្យអ៊ីស្រាអែល ដែលបានដាក់ចេញកាលពីក្នុងខែសីហា ឆ្នាំ២០២៥។
នេះគឺជាការកំណត់ជាក់លាក់សម្រាប់សម្ភារៈដែលមានសក្តានុពលក្នុងការប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សា។
អ្នកវិភាគជឿថា សេចក្តីថ្លែងការណ៍នេះឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្នជាយុទ្ធសាស្រ្ត និងគូសបញ្ជាក់ពីចំណាប់អារម្មណ៍របស់ទីក្រុងប៊ែរឡាំងក្នុងការរក្សាទម្រង់ទាបនៅក្នុងជម្លោះភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ ដោយមិនធ្វើឱ្យការគាំទ្រដល់ស្ថិរភាពក្នុងតំបន់ចុះខ្សោយនោះទេ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ប្រេនសាឡាទីណា)





