រដ្ឋាភិបាលចិននឹងជ្រើសរើសគ្រូបង្រៀនដែលចូលនិវត្តន៍ចំនួន ៧.០០០នាក់ឱ្យទៅធ្វើការនៅតំបន់ជនបទ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ -- សេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយដោយក្រសួងអប់រំ និងក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បាននិយាយថា រដ្ឋាភិបាលចិនគ្រោងនឹងជ្រើសរើសគ្រូបង្រៀនចូលនិវត្តន៍ចំនួន ៧.០០០នាក់ ដើម្បីធ្វើការងារនៅក្នុងសាលាអប់រំនៅតាមតំបន់ជនបទរបស់ប្រទេសចិននៅក្នុងឆ្នាំនេះ។
ការជ្រើសរើសនេះ គឺជាផ្នែកមួយនៃផែនការសកម្មភាពដែលរដ្ឋាភិបាលចិនបានដាក់ឱ្យដំណើរការកាលពីក្នុងឆ្នាំ២០១៨ ដើម្បីបង្កើនគុណភាពនៃការអប់រំនៅតាមទីជនបទតាមរយៈការជ្រើសរើសអ្នកអប់រំដែលបានចូលនិវត្តន៍ទៅបង្រៀននៅតាមជនបទ។
យោងតាមសេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា ការជំរុញនេះនឹងផ្តោតសំខាន់ទៅលើនាយកសាលាដែលចូលនិវត្តន៍ បុគ្គលិកស្រាវជ្រាវ និងគ្រូបង្រៀនដែលមានបទពិសោធន៍ដែលមានអាយុរហូតដល់ ៦៥ឆ្នាំ។
អ្នកជំនាញបង្រៀនដែលត្រូវបានជ្រើសរើសតាមផែនការនេះនឹងធ្វើការនៅតាមសាលាក្នុងស្រុក ក្រុង និងភូមិ ដែលមានទីតាំងនៅកន្លែងដែលត្រូវបានដកចេញពីភាពក្រីក្រ ស្រុកជនជាតិភាគតិចដែលមានការអភិវឌ្ឍ តំបន់ព្រំដែន និងតំបន់ផ្សេងៗទៀតដែលខ្វះធនធានអប់រំគ្រប់គ្រាន់៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





