លោក ណេតាន់យ៉ាន់ហ៊ូ សម្លឹងឃើញពីការបញ្ចូលតំបន់វេសប៊ែង ដោយរង់ចាំភ្លើងខៀវពីសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ -- សារព័ត៌មាន Axios បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) គ្រោងនឹងសួរទៅកាន់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ថាតើមានការឆ្លើយតបយ៉ាងណាចំពោះការទទួលស្គាល់ប៉ាឡេស្ទីនដោយប្រទេសលោកខាងលិច ដែលសហរដ្ឋអាមេរិកនឹងគាំទ្រ។
ជាពិសេស លោក ណេតាន់យ៉ាហ៊ូ ចង់ដឹងថា តើសហរដ្ឋអាមេរិកនឹងយល់ព្រមទៅលើការបញ្ចូលទៅក្នុងប្រទេសអ៊ីស្រាអែលនូវផ្នែកខ្លះនៃតំបន់វេសប៊ែង (West Bank) ជាវិធានការតបតដ៏មានសក្តានុពលដែរឬទេ។មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាអំពីលទ្ធភាពនេះក្នុងអំឡុងពេលនៃកិច្ចប្រជុំនាពេលខាងមុខ។
យោងតាមការរាយការណ៍នោះ បានឱ្យដឹងថា លោក ណេតាន់យ៉ាហ៊ូមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយ ស្តីពីការបញ្ចូលឧបសម្ព័ន្ធនៃតំបន់នោះទេ ហើយកំពុងស្វែងរកការយល់ដឹងថា តើលោកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងគាំទ្រទង្វើបែបនេះដែរឬទេ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





