ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតី កម្មវិធីអបអរសាទរព្រឹត្តិការណ៍កីឡារត់ប្រណាំង ដើម្បីក្ដីស្រឡាញ់
AKP បាត់ដំបង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦--









ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតី កម្មវិធីអបអរសាទរព្រឹត្តិការណ៍កីឡារត់ប្រណាំង រត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីសប្បុរសធម៌ និងរត់ដើម្បីទេសចរណ៍ ដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅវិមានឯករាជ្យ ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ក្រោមស្នាមញញឹមរីករាយក្នុងស្មារតីសាមគ្គីជាតិខ្មែរ។
រូបថត៖ AKP-បាត់ដំបង





