ស.ស.យ.ក. រៀបចំបើកកិច្ចប្រជុំគណៈ កម្មាធិការកណ្តាល នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥--









ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាលប្រមាណ ៥០០នាក់ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
រូបថត៖ ស.ស.យ.ក.





