AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥--






ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះត្រួតពិនិត្យមើលការងាររៀបចំផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នៅតាមបណ្តោយតីរវិថីស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ ៩៤រហូតដល់មុខព្រះរមរាជវាំង) នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ មុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី នាល្ងាចថ្ងៃដដែល។
រូបថត៖ អុក សុខខឿន