ឯកឧត្តម នេត្រ ភក្ត្រា ទទួលអំណោយជាមីជាតិ ពីនាយកប្រតិបត្តិ នៃក្រុមហ៊ុន វី ហ្រ្គូ អាប់ ឯ.ក
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥--






ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយជាមីជាតិចំនួន ១១៥កេស ពីលោក សៅ សារ៉ុន ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន វី ហ្រ្គូ អាប់ ឯ.ក ( វីម៉ាន់នី ម៉ូបាល - wemoney mobile) ដើម្បីយកចែកជូនដល់កងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។
រូបថត៖ ខឹម សុវណ្ណារ៉ា





