សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ យាងចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខនៅទិសខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥–











សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណចក្រកម្ពុជា ដឹកនាំមន្ត្រីសង្ឃ យាង និងនិមន្តចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងជួរមុខទិសខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ខេត្តព្រះវិហារ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងមន្ត្រីរាជការក្រោមឱវាទក្រសួងចូលរួមជាច្រើនរូបផងដែរ។
រូបថត៖ គណៈសង្ឃនាយក





