សន្និសីទសារព័ត៌មាន ស្តីពីការរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥–






លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ និង១៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
រូបថត៖ ស៊ិន សារ៉េត





