ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីការបរទេសថៃ នៅទីក្រុងហាណូយ
AKP ហាណូយ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥–




ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ម៉ារីស សាងៀមផុង្សា (Maris Sangiampongsa) រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី២ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
រូបថត៖ ក្រសួងការបរទេស





