អង្គការ WWF កំពង់ស្តារព្រៃឈើនៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥-- ដោយសហការជាមួយ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត អង្គការ WWF កម្ពុជា បានបង្កើតផែនការយុទ្ធសាស្រ្តសម្រាប់ការស្តារព្រៃឈើនៅ តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃ ខេត្តមណ្ឌលគិរីកាលពីឆ្នាំមុន។ នេះបើតាមការឱ្យដឹពីអង្គការ WWF កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៥។

តាមរយៈផែនការស្តារព្រៃឈើនៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃ ខេត្តមណ្ឌលគិរីនេះ អង្គការ WWF-កម្ពុជា បានដាំពពួកដើមឈើពូជដូចជា Syzygium cumini លើផ្ទៃដី ចំនួន ៤៧ ហិកតា នៅទូទាំងសហគមន៍តំបន់ការពារធម្មជាតិចំនួនបី។ មកទល់នឹងពេលនេះ WWF បានជួយដាំកូនឈើចំនួន ៤ ៧៣៦ ដើម រួមទាំងបណ្តុះកូនឈើបានចំនួន ៥១៤ ដើមក្នុងឆ្នាំ ២០២៤។

ដើមឈើ Syzygium cumini មានភាពធន់នឹងគ្រោះរាំងស្ងួត នឹងជួយពង្រឹងភាពធន់នឹងអាកាសធាតុនៅក្នុងព្រៃរបស់យើងត្រូវបាន។ ទឹកដម ក្នុងផ្ការបស់វាក៏ចិញ្ចឹមឃ្មុំ ព្រៃ នៅ មណ្ឌលគិរី ដែរ ៕
ដោយ ណយ នឿន (ប្រភព៖ WWF)





