ក្រសួងបរិស្ថាន៖ គុណភាពខ្យល់ព្រឹកថ្ងៃទី៨ កុម្ភៈមានភាព"ល្អ"
AkP ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថាគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជានៅព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៥នេះមានភាព"ល្អ"។
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៣.៦៧ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
ក្រសួងបានពន្យល់ថាពណ៌ខៀវ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។
ពណ៌បៃតង គុណភាពខ្យល់ល្អមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកែប។
ពណ៌លឿងនៅ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន
ពណ៌ទឹកក្រូចនៅ ខេត្តពោធិ័សាត់៕


ដោយ៖ ប៊ុនរិទ្ធ





