ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០១ ខែកុម្ភៈ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ គុណភាពខ្យល់គឺមធ្យម
AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងបរិស្ថានបានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៥៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសូងបរិស្ថាន នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។
សូមជម្រាបជូនថា សម្រាប់ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មាន ខេត្តមណ្ឌលគីរី និងខេត្តរតនគិរី ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកែប ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ។ ពណ៌លឿងៈ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ និងខេត្តឧត្តរមានជ័យ។ ជាមួយគ្នានេះ សម្រាប់
ពណ៌ទឹកក្រូចៈ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តពោធិ័សាត់៕




ដោយ៖ រិទ្ធី ប្រភព៖ ក្រសួងបរិស្ថាន





