ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ ចូលរួមសន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២៧ នៅប្រទេសជប៉ុន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចូលរួមសន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធការអនុវត្តច្បាប់គ្រឿងញៀនជាមួយស្ថាប័ននគរបាលចំនួន៣២ប្រទេស នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងនោះក៏មានការចូលរួមពីតំណាងអង្គការ UNODC EUROPOL និងICPO ផងដែរ។

សន្និសីទ្ធនេះមានគោលបំណងធ្វើការពិនិត្យ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសនីមួយៗក្នុងការចូលរួមការទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់នានាក្នុងពិភពលោក៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន)





