ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយមន្ទីរ-អង្គភាពក្នុងខេត្ត និងទីចាត់ការ-អង្គភាពសាលាខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយមន្ទីរ-អង្គភាពក្នុងខេត្ត និងទីចាត់ការ-អង្គភាពសាលាខេត្តកំពង់ធំ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត ទាមទារឱ្យមានការចូលរួម និងការសហការពីគ្រប់ភាគីនៃរដ្ឋបាលខេត្ត។ ដើម្បីឱ្យផែនការអភិវឌ្ឍន៍ខេត្តកំពង់ធំប្រព្រឹត្តទៅដោយជោគជ័យ សំដៅធ្វើយ៉ាងណាគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ រួមដៃគ្នា សហការគ្នា ដើម្បីសម្រេចកិច្ចការងារនេះ អភិវឌ្ឍខេត្តកំពង់ធំ ឱ្យមានការរីកចម្រើនបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមដៃគ្នា ប្រទាក់ក្រឡាគ្នានៅក្នុងការសម្រេចបាននូវចក្ខុវិស័យរួមដែលនឹងត្រូវអនុវត្តនៅពេលខាងមុខ៕


ដោយ ស៊ុម វណ្ណា





