មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ី៖ ការធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចត្រឡប់ទៅរកប្រក្រតីភាពវិញ តម្រូវឱ្យមានការដកទណ្ឌកម្មទាំងអស់ចេញ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ -- អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក អាឡិចសាន់ដឺរ ហ្រ្គូស្កូ បានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ីVerona លើកទី១៩ ថា ការធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ីជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុបត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនោះ គឺអាស្រ័យទៅលើការដកទណ្ឌកម្មទាំងអស់ចេញទាំងស្រុង។
មន្ត្រីការទូតរុស្ស៊ីរូបនេះបាននិយាយថា «យើងអាចចាប់ផ្តើមទំនាក់ទំនងថ្មីជាមួយសហរដ្ឋអាមេរិក។ យើងអាចបោះជំហានរំលងរឿងរ៉ាវទាំងនេះ [ពាក់ព័ន្ធនឹងទណ្ឌកម្ម] ប៉ុន្តែដើម្បីអាចបំភ្លេចវាបាន សហរដ្ឋអាមេរិកនិងអឺរ៉ុបខាងលិច ចាំបាច់ត្រូវដកទណ្ឌកម្មទាំងអស់ចេញទាំងស្រុង។ វាមិនអាចទៅរួចទេក្នុងការអភិវឌ្ឍទំនាក់ទំនង ប្រសិនបើយើងកំពុងដើរឆ្លងកាត់វាលមីន ដោយមិនដឹងថាវានឹងផ្ទុះនៅពេលណា ឬមិនដឹងថា ទណ្ឌកម្មទាំងនេះនឹងត្រូវយកមកអនុវត្តនៅត្រង់ចំណុចណាខ្លះនោះ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





